ព័ត៌មានជាតិ

រន្ទះបាញ់ខ្សែបណ្ដាញ តង់ស្យុងមធ្យម (MV) ចំនួន ០២សរសៃ ស្ថិតនៅភូមិតាកុយ ពេលនេះ…

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២៥នាទី មានករណី ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃសង្កាត់អូរចារ និងសង្កាត់ក្ដុលដូនទាវ នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង មូលហេតុដោយសាររន្ទះបាញ់ខ្សែបណ្ដាញ តង់ស្យុងមធ្យម (MV) ចំនួន ០២សរសៃ ស្ថិតនៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ក្រុង-ខេត្តបាត់ដំបង។ បញ្ហានេះក្រុមការងារពុំទាន់អាចភ្ជាប់ចរន្តអគ្គិសនីឡេីងវិញបាននៅឡេីយទេ និងរងចាំធ្វេីការជួសជុលនៅថ្ងៃស្អែក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយក្ដីអនុគ្រោះ៕
សូមអរគុណ

 

មតិយោបល់