ព័ត៌មានជាតិ

រថយន្តរ៉ៃណូជាប់ហ្រ្វាំងអូសកង់ក្រឡាប់ បណ្ដាលឲ្យមនស្ស ២នាក់របួសស្រាល និងម្នាក់ទៀតស្លាប់នឹងកន្លែងកើតហេតុ

កំពង់ធំ: កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ២៥នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ យ៉ាន់ សុភ័ណ្ឌ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
២/ឈ្មោះ ចាន់ ស៊ីណា ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរនៅផ្ទះ(របួសស្រាល)។
៣/ឈ្មោះ ឡុង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់)។

ដំណើររឿង៖ មានរថយន្តមួយគ្រឿងម៉ាក រ៉ៃណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1836 ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ជាប់ហ្រ្វាំងអូសកង់ទៅឆ្វេងបណ្ដាលឲ្យក្រឡាប់ និងធ្វើឲ្យមនុស្ស ២នាក់រងរបួសស្រាល និងម្នាក់ទៀតស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដំរីជាន់ខ្លា ចំណែកសពតម្កល់ទុកនៅមន្ទីរពេទ្យខេត្តកំពង់ធំ រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់