ព័ត៌មានជាតិ

បុរសម្នាក់កាន់សំណាញ់ទៅបង់ត្រី បែជាជួបរឿងអកុសលទៅវិញ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ៣៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចដៃទន្លេបាសាក់ ក្រោមស្ពាននាគភ្លោះកោះពេជ្យ ក្រុមទី ៧៨ ស្ថិតភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាំង គឹមសឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មករសំណង់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ កាន់សំណាញ់ទៅបង់ត្រី នៅកន្លែងកើតហេតុ ដើរមិនប្រយ័ត្នក៏ជាន់ចំខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាជួយសង្គ្រោះបឋមដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសព ឃើញថាជនរងគ្រោះ ពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់