ព័ត៌មានជាតិ

ស្រ្តីបុគ្គលិកកាស៊ីណូម្នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់វល្លិ៍មាស ក្រោយពីចេញពីក្លឹបកម្សាន្តរ៉ក់

ភ្នំពេញៈ ស្ត្រីជាបុគ្គលិកម្នាក់បានគាំងបេះដូងស្លាប់បាត់បង់ជីវិត ក្រោយពេលដែលបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ពេលដែលរូបនាងទើបតែចេញពីក្លឹបកំសាន្តរ៉ក់ហើយមកស្នាក់នៅផ្ទះសំណាក់វល្លិ៍មាសនោះ។

ហេតុការនវដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្ទះសំណាក់វល្លិ៍មាស ផ្ទះលេខ ១១៧ ផ្លូវលេខ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បូ សំភី អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូំត្រពាំងថ្លុង ឃុំ ត្រពាំងថ្លុង ស្រុកក្រែក ខេត្តត្បូងឃ្មុំ។ មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជា និង ១០នាទីឈានចូលថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ រូបនាងនិងមិត្តភក្តិស្រីៗចំនួន ២នាក់ទៀត(សរុបគ្នា ៣នាក់) បាននាំគ្នាចូលទៅលេងក្នុងក្លឹបកំសាន្តរ៉ក់ ដោយនាំគ្នាផឹកស្រាបៀរ ហេនីហ្គេនអស់ជាច្រើនដប និងភេសជ្ជៈកូកាកូឡា បណ្តើរ និង ប្រើប្រាស់ថ្នាំគ្រវីបណ្តើរ។

តាមប្រភពដែលបានប្រាប់បន្តទៀតថា លុះដល់ម៉ោង ៤ ទាបភ្លឺ ដោយបានសង្កេតឃើញនាងមានសភាពស្លេកស្លាំងយ៉ាងខ្លាំងនោះ ក៏បាននាំគ្នាចេញពីរ៉ក់មកជួលដេកនៅផ្ទះសំណាក់វល្លិ៍មាស បានប្រម៉ាងជាជាង ១០នាទី ដោយក្រុមសន្តិសុខបានឃើញនាងមានសភាបបែបនេះក៏អោយមិត្តភក្តិរបស់នាងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ទើបបានដឹងថានាងដាច់ខកយល់ស្លាប់បានបង់ជីវិតទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានចុំទៅធ្វើការត្រួតពិនិត្យទៅលើសាកសពរបស់នាងទើបដឹងថា នាងបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគាំងបេះដូង ដោយសារតែការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

មតិយោបល់