ព័ត៌មានជាតិ

តោខៀវ​ត្រឹមតែ ស្មើ ០ – ០ ជាមួយនឹងចាបលឿង (Video Inside)

ទីក្រុងឡុងដ៏៖ តោខៀវ Chelsea បានត្រឹមតែ ០ – ០ ស្មើ ខណៈទទួលភ្ញៀវ ចាបលឿង Norwich City ​នៅពហុកីឡដ្ឋាន Stamford Bridge នៅពេលដែល កីឡាករ Andre Schurrle និង David Luiz ធ្វើមិនបានសម្រច​ដោយ​ទាត់ទៅចាំតែរបារ និងបង្គោលទី ។
Chelsea v Norwich City
សម្រាប់ក្រុមទាំងពីរនេះ ត្រូវការ ៣ ពិន្ទុ រៀងៗខ្លួន និងហេតុផលផ្សេងផងដែរ ក្នុងនោះតោខៀវ ត្រូវការ ៣ ពិន្ទុ ដើម្បីព្យាយាម​ឈ្នះពីគូប្រជែង មេឃខៀវ Man City និង ហង្សក្រហម Liverpool ខណៈដែល Norwich City ​ ដើម្បីជៀសផុតពី​តំបន់កាត់ចោលពីក្របខណ្ឌ Premier League ។

​ជាមួយនឹងពិន្ទុស្មើនេះដែរ ចាបលឿង កំពុងប្រឈមមុខ នឹង​ការកាត់ចោល ដែលយើងអាចនឹង​ឃើញ លទ្ធផលនេះ នៅថ្ងៃពុធ ។
ដោយឡែក​សម្រាប់លទ្ធផល ក្លិបដែលអាចគ្រងតារាងកំពូលបាន គឺនៅរងចាំ​អ៊ុតលទ្ធផល ហង្សក្រហម ជួបជាមួយនឹង Crystal Palace នៅរាត្រីថ្ងៃចន្ទ នេះ៕​
ទស្សនាឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់