ព័ត៌មានជាតិ

អាសូរណាស់! រថយន្តមួយគ្រឿង បុកបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

កោះកុង:​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីវេលាម៉ោង ៤ និង ៥០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤-១៤៥ ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សវិកលចរិត ភេទប្រុស ពុំមានសាច់ញាតិឡើយ ចំណែករថយន្តមិនស្គាលអត្តសញ្ញាណក្រោយបុករួច បានបើករត់គេចបាត់។

បច្ចុប្បន្ន សពត្រូវបានប៉ុស្តិ៍រដ្ឋបាល​ ដឹកមកកាន់ទីវត្តអារ៉ាម ដើម្បីរកសាច់ញាតិ៕

មតិយោបល់