ព័ត៌មានជាតិ

រថភ្លើង​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ស្លាប់ 6 នាក់​នៅ​ឥណ្ឌូនេស៊ី​

​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ដែល​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ 6 នាក់​និង​ធ្វើឲ្យ​របួស 59 នាក់​ផ្សេង​ទៀត​ក្រោយពេល​រថភ្លើង​មួយ​ខ្សែ​បាន​បុក​ជាមួយនឹង​ឡាន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ជាតិ​ប្រេង​និង​ឧស្ម័ន PT Pertamina នៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង​ហ្សា​កា​រ៉ាតា​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។​

​ប៉ូលិស​និង​ក្រុម​ធ្វើការ​ផ្សេងទៀត​បាន​នឹង​កំពុង​ធ្វើការ​នៅ​កន្លែងកើតហេតុ​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​មិនទាន់​មាន​របាយការណ៍​ណា​ដែល​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការបុក​គ្នា​រវាង​រថភ្លើង​និង​ឡាន​នេះ​នៅឡើយ​ទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Train1_zpse4f5d50f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Train5_zpsee18ee4e.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Train2_zps132ab9d8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Train4_zps13fc5652.jpg

មតិយោបល់