ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បើករថយន្តបញ្ច្រាសទិសបុកបែនដឹកខ្សាច់ខ្ទេចមួយកំណាត់មុខអង្គុយអស់សង្ឃឹម

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្ត RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2Y 8832 បើកបរដោយជនជាតិចិន មិនបានស្គាល់ឈ្មោះបានធ្វើដំណើរពីជើងទៅត្បូងដោយបើកបរមិនប្រកាន់ស្តាំបានមកដល់ចំណុចកើតហេតុបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទបែនដឹកខ្សាច់ពាក់ស្លាកលេខ ភ្នំពេញ 3D 8177 ទិសដៅពីត្បូងទៅជើងដោយបើកបរប្រកាន់ស្តាំត្រឹមត្រូវ បណ្តាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខសំណាងអ្នកបើកបរមិនមានរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយករថយន្តទាំងសងដាក់អែបខាងដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់