ព័ត៌មានជាតិ

គាត់ត្រូវបានប្រជាពលរដ្ឋនិងអាវុធហត្ថស្រុកសង្គ្រោះបឋមក្នុងករណីខ្សែភ្លើងឆក់

ព្រះសីហនុ: នៅវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ ២០១៩មានករណី ឆក់ខ្សែភ្លើងមួយកើតឡើងនៅចំណុចក្រុម ១ ភូមិ ១ឃុំកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុចំណុចផែទទួលទិញផលនេសាទ បណ្ដាលឲ្យឆក់ជនរងគ្រោះម្នាក់ឈ្មោះ ម៉ែន សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅក្រុម២ភូមិ១ឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ បណ្ដាលឲ្យសន្លប់ ហើយកម្លាំង អាវុធហត្ថស្រុកស្ទឹងហាវនឹងប្រជាពលរដ្ឋបាន ជួយសង្គ្រោះបឋម បានដឹងខ្លួនហើយ។
ក្រោយកើតហេតុគ្រួរសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្តទៀត៕

មតិយោបល់