ព័ត៌មានជាតិ

ស្លាប់ភ្លាមៗ២នាក់ នៅនឹងកន្លែងកើតហេតុដោយជិះម៉ូតូលឿនឡើងជែង នឹងរថយន្តមិនប្រយ័ត្នក៍ត្រូវរថយន្ត មិនស្គាល់ម៉ាកបុកស្លាប់

ពោធិ៍សាត់់់់់: កាលពី ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ជនរងគ្រោះ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនឡើងជែង នឹងរថយន្តមិនប្រយ័ត្នក៍ត្រូវរថយន្ត មិនស្គាល់ម៉ាកបុកស្លាប់ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ៥ ត្រង់ចំនុចទល់មុខហាងសប្បាយមែន ក្នុងភូមិអូរប្រស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាក់ហុងដា សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ T0739 ជិះយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ ចំនុចកើតហេតុជនរងគ្រោះ ក៏បានឡើងជែងនឹងរថយន្តមួយគ្រឿង ដែលកំពុងបើកបរស្របទិសគ្នា ហើយក៏ត្រូវរថយន្តមិន ស្គាល់ម៉ាកមួយគ្រឿង បុកស្លាប់ទាំង២នាក់តែម្តង ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់។ សាកសពជនរងគ្រោះ ទាំងពីរនាក់សមត្ថកិច្ច បានយកទៅតំកល់នៅមន្ទីរពេទ្យ ខេត្តពោធិសាត់ ដើម្បីស្វែងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់