ព័ត៌មានជាតិ

២នាក់ស្លាប់ភ្លាមៗនៅផ្លូវវេងស្រេង

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង ទីតាំងស្ថិតនៅតាមពណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់