ព័ត៌មានជាតិ

មនុស្ស ៣នាក់ រងរបួសស្រាល ករណីរថយន្តកូរេបុក Pass App រួចរេចង្កូតឡើងសួនបុកបង្គោលភ្លើងបាក់អស់មួយដើម

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរណ៍មួយដែលរថយន្តកូរេបុក Pass App រួចរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបុកបង្គោលភ្លើងបាក់អស់មួយដើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរ៉េខាងលើ ពាក់ស្លាកលេខ ភ្នំពេញ3E-4875 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មាន Pass App ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9847 ដំណើរក្នុងទិសដៅពីលិចទៅកើតរថយន្តប្រាំងមិនទាន់ ក៏ជ្រុលទៅបុករួចរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់អស់១ ដើមនិងបង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន ៣នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់