ព័ត៌មានជាតិ

សូមជួយShareរកសាច់ញាតិគាត់ផង! ម៉ូតូ២គ្រឿងបើកលឿនដូចហោះ លឺសូរតែប្រាវដេកស្តូកលើផ្លូវ

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៥ ក្នុងភូមិអូសទូក ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ២គ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នា ស្រាប់តែលាន់ប្រាវក៏ឃើញមានមនុស្សដេកស្តូកលើផ្លូវតែម្តង។

ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

មតិយោបល់