ព័ត៌មានជាតិ

យោធាចូលនិវត្តន៍ម្នាក់ជិះទូកដាក់មងសុខៗ ត្រូវអ្នកជិះម៉ូតូទឹកបុកធ្លាក់ទឹក ស្ទឹងសិរីសោភ័ណ រកមិនទាន់ឃើញ

បន្ទាយមានជ័យ: នៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃ ទី២០ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណីក្មេងស្ទាវ២នាក់បានម៉ូតូទឹក ជិះ បុកបុរសម្នាក់កំពុងជិះទូកដាក់មង នៅដងស្ទឹងសិរីសោភ័ណ បណ្តាលឲ្យអ្នកជិះទូកធ្លាក់ចូលទៅក្នុងទឹកស្ទឹងរកមិនទាន់ឃើញនៅឡើយ ។

ជនរងគ្រោះមានឈ្មោះ ឡាំង សាវិន ភេទប្រុស អាយុ៥២ឆ្នាំ ជាអតីតយោធាចូលនិវត្តន៍ រស់នៅភូមិឃុំកើតហេតុខាងលើ ៕

 

មតិយោបល់