ព័ត៌មានជាតិ

ព្រឹកនេះ! តុលាកាបើកសវនាការបុរសម្នាក់ ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១០ឆ្នាំ

កណ្ដាល: សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:ក្មេងស្រីអាយុ១០ឆ្នាំ ។

សវនាការនេះដឹកនាំដោយលោកទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក គឹម ម៉េង និង លោក សាយ សម្ផស្សសេរី ជាសមាជិក ព្រមទាំងលោក ហេង ផេង ជាតំណាងអយ្យការ ។

មន្ត្រីពន្ធនាគារបញ្ជាក់ថា ជនជាប់ចោទឈ្មោះ យឹម សុភាព អាយុ៣៨ឆ្នាំ ជាប់ចោទពីបទ ” រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ” តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។

ក្រុមគ្រួសារជនជាប់ចោទ អះអាងថា ជនជាប់ចោទពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយករណីនេះជាការទម្លាក់កំហុស ។

ទោះបីយ៉ាងណា សវនាការកំពុងធ្វើជាអសាធារណ: ដោយពុំទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ ៕

មតិយោបល់