ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ៖លួច(ម៉ូតូ ) នៅចំណុចមុខផ្ទះលេខ ១AEo ផ្លូវលេខ២៨០ ក្រុមទី៤១ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥០នាទីភ្លឺ ។
ជនសង្ស័យឈ្មោះ ត្រែន ដាលីស ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះសំណាក់អូយេស ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ រុន វិរុទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅផ្ទះលេខ ១AEo ផ្លូវលេខ២៨០ ក្រុមទី៤១ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: កម្មករប្រហិត និងឈ្មោះ ពេជ្រ វៃ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅផ្ទះលេខ ១AEo ផ្លូវលេខ២៨០ ក្រុមទី៤១ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: កម្មករប្រហិត ។
វត្ថុតាងចាប់យក:
-ម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX 110 ស៊េរីឆ្នាំ2015 ពណ៌ស-លឿង ពាក់ស្លាកលេខ ភ្នំពេញ 1CF-1516 (ស្លាកលេខប្ដូរ) លេខតួ CE44F-3090656 នឹងលេខម៉ាស៊ីន AE52-309710 ។
សម្ភាៈបាត់បង់:
-ម៉ូតូ០១គ្រឿងម៉ាក DAELIM CITI 110 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-1393 លេខតួ KMYCT100A 4C-999807 លេខម៉ាស៊ីន CT100GE -1885585 ។
-ចំពោះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX 110 ស៊េរីឆ្នាំ2015 ពណ៌ស-លឿង គ្មានស្លាកលេខ លេតួ CE44F-3090656 នឹងលេខម៉ាស៊ីន AE52-309710 (ជារបស់ជនរងគ្រោះ) សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៦និង៥០នាទី ជនសង្ស័យរួមនិងបក្ខពួកមានគ្នា០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ០២គ្រឿង ម៉ាក SUZUKI NEX 110 ស៊េរីឆ្នាំ2015 ពណ៌ស-លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FC-3966 និងម៉ាក DAELIM CITI 110 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-1393 របស់ជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ ១AEo ផ្លូវលេខ២៨០ ក្រុមទី៤១ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចជិះគេចយកម៉ូតូ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យបានអោយលុយចំនួន៣០០$ ទៅបក្ខពួកលោះម៉ូតូខាងលើ០១គ្រឿងម៉ាក SUZUKI NEX 110 ស៊េរីឆ្នាំ2015 ពណ៌ស-លឿង ពាក់ស្លាកលេខភ្នំពេញ 1CF-1516 (ស្លាកលេខប្ដូរ) យកមកជិះ ។
លុះរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះបានប្រទះឃើញនិងចំណាំម៉ូតូរបស់ខ្លួន ដែលជនសង្ស័យកំពុងជិះ នៅម្ដុំក្ដាន់ពីរ សង្កាត់មិត្ដភាព ខណ្ឌ៧មករា ភ្លាមនោះជនរងគ្រោះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ រួមនិងម៉ូតូខាងលើ ប្រគល់អោយសមត្ថកិច្ចសាកសួរតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕
មតិយោបល់