ព័ត៌មានជាតិ

ចំថ្ងៃស៊យ! យុវជន២នាក់ ទៅទិញថ្នាំញៀនមិនទាន់បានប្រើផង ស្រាប់តែត្រូវសមត្ថកិច្ចវាយខ្នោះ

កណ្តាល: នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី មានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ លាង លីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ ចន ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ត្រគួន ឃុំលាច ស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១កញ្ចប់តូច (ទម្ងន់សរុប០.៤៧g)
-ទូរស័ព្ទម៉ាកOPPO ស៊េរីA5 ពណ៌ក្រហមចំនួន ១គ្រឿង
-ម៉ូតូម៉ាកKTM DUKE200 ស៊េរី២០១៤ ពណ៌ស លេខម៉ាស៊ីន4906-58052 លេខតួVBKJUC402EC-024065 គ្មានស្លាកលេខចំនួន១គ្រឿង ។

សភាពនៃរឿងហេតុ៖ នៅពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណ: ចុះធ្វើតេស្តរកសារធាតុញៀនអ្នកបើកបររថយន្ត ក៏ឃើញជនសង្ស័យទាំង២នាក់ កំពុងជិះម៉ូតូគ្មានស្លាកលេខ សមត្ថកិច្ចនគរបាល ហៅត្រួតពិនិត្យ ហើយធ្វើការឆែកឆេររកឃើញថ្នាំញៀន ១កញ្ចប់តូច នៅនឹងឈ្មោះ លាង លីម ភ្លាមនោះសមត្ថកិច្ចគរបាលបានឃាត់ជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី។

ក្រោយពីធ្វើការសាកសួរឈ្មោះ លាង លីម បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅម្តុំឡឥដ្ឋ សង្កាត់បាក់ខែង ០១កញ្ចប់ តម្លៃ៧០០០០៛ ដើម្បីយកមកប្រើប្រាស់៕

មតិយោបល់