ព័ត៌មានជាតិ

រថយន្តកងដឹកជញ្ជូន HC ចូលក្រុងទាំងថ្ងៃ បង្កការស្ទះចរាចរណ៍ ពលរដ្ឋរិះគន់អភិបាលខណ្ឌចំការមន គ្មានចំណាត់ការអាចទប់ស្កាត់បាន

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម នៅវេលាម៉ោង ២ និង ០០ នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ម្ដុំផ្លូវរបងទូតចិន ស្ថិតនៅសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីរថយន្តកងដឹកជញ្ជូន HC បើកចូលទាំងថ្ងៃ បង្កការកកស្ទះ មិនខ្លាចញញើតអាជ្ញាធរខណ្ឌចំការមន ឬសេចក្ដីជូនដំណឹង របស់សាលាក្រុងភ្នំពេញទាល់តែសោះ។

សូមបញ្ជាក់ពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយតៗគ្នាថា គណៈបញ្ជាការឯកភាព ខណ្ឌចំការមន គ្មានសមត្ថភាព ទប់ស្កាត់បញ្ហាខាងលើទ្បើយ សង្ស័យប្រហែលខ្លាចអំណាច ម្ចាស់រថយន្តកងដឹកជញ្ជូនហើយមើលទៅ បានជាបណ្ដែតបណ្ដោយ ឲ្យរថយន្តបើកចូលក្រុងយ៉ាងណាធិបតេយ្យបែបនេះ ធ្វើឲ្យពលរដ្ឋអស់សង្ឃឹម លែងមានទំនុកចិត្តតទៅទៀត។

ម៉្យាងវិញទៀត គេសង្កេតឃើញ ក្នុងខណ្ឌចំការមន ទាក់ទងនឹងសណ្ដាប់ធ្នាប់ ការចតទ្បានលើចិញ្ចើមផ្លូវនីមួយៗ ដូចជាហាងគុយទាវ កាហ្វេ សាលារៀន ជាពិសេសម្ដុំរបងវត្តទទួលទំពូង អាជ្ញាធរគ្មានខ្វល់អីទាល់តែសោះ ហាក់បីដូចជា ជិះសេះលែងដៃ ខណៈមានទាំងមន្ត្រីជំនាញ និងទ្បានស្ទូចក៏ដោយ ប៉ុន្តែបានត្រឹមតែ បើកមកអើតទ្បឺមៗ រួចទៅបាត់ ធ្វើឲ្យតែល្អមើលប៉ុណ្ណោះ សង្ស័យតែបានផល ប្រយោជន៍អ្វីមួយហើយ មិនដូចជាខណ្ឌដទៃៗសោះ គេបានចុះជាប្រចាំ មានទាំងចាក់សោ ដាក់ខ្នោះរថយន្ត ធ្វើការផ្សព្វផ្សាយ ផ្អើលពេញក្នុងបណ្ដាញ ហ្វេសប៊ុក៕

មតិយោបល់