ព័ត៌មានជាតិ

ពូកែកែឆ្នៃបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ មានអី…

កំពង់ឆ្នាំង: នៅវេលាម៉ោង ១និង១៥នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុងចំនួន ៦នាក់ រថយន្ត ១គ្រឿង ម៉ូតូ ២គ្រឿង ដឹកនាំដោយលោក អ៊ឹម លីអ៊ឹម ចុះឃាត់ម៉ូតូ ២គ្រឿង កែឆ្នៃស៊ីម៉ាំង(បំពងសំឡេង) ចំណុចមុខក្លឹបអេសអេច(SH)ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ។

ម៉ូតូម៉ាក អ៊ីស៊ីនទ័រ ព៌ណស គ្មានស្លាកលេខ បើកបរដោយឈ្មោះ រឹម គារៀល ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុក
បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ម៉ូតូម៉ាក អ៊ីស៊ីនទ័រ ព៌ណខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ កុក ម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង៕

មតិយោបល់