ព័ត៌មានជាតិ

Update៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ដើរសុខៗ ស្រាប់តែដួលកន្ត្រាក់ ទាញដៃជើង ស្លាប់មួយរំពេច រកតែគេជួយមិនទាន់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ មិនដឹងថាដើរមកពីណា ឈប់សំចតតាមផ្លូវ បែរជាខ្យល់គ ស្លាប់ទៅវិញ រកតែអ្នកជួយមិនទាន់ បង្កឲ្យភ្ញាក់ផ្អើល អ្នកដំណើរតាមផ្លូវ និងសមត្ថកិច្ច កាលពីវេលាម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិងនៅខាងមុខ មជ្ឈមណ្ឌលមហាធម៌មេត្រីកម្ពុជា តាមផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានវ័យចំណាស់ ។ តែបើតាមប្រជាពលរដ្ឋ អ្នកលក់ដូរក្បែរនោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ នេះ បុរសរងគ្រោះ បានដើរថ្មើរជើងមកពីលកើត តាមផ្លូវសហព័ន្ធរុស្សី ដើរមកដល់ចំណុច មុខមជ្ឈមណ្ឌលមហាធម៌មេត្រីកម្ពុជា ក៏បានឈប់សំចត អង្គុយលើចិញចើមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក បែរជាកើតមានអាការ: ដួលដាច់ផ្ងារក្រោយ កន្ត្រាក់ ទាញដៃជើង ដកចង្កាមាន់ ស្លាប់ភ្លាមៗតែម្តង បង្កឲ្យផ្អើលឆោឡោ រកតែអ្នកជួយមិនទាន់ផង ។

បើតាមការសន្និដ្ឋាន ជនរងគ្រោះ កើតមានអាការ:ខ្យល់គ ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច មូលដ្ឋាន ជំនាញ ក្រោយពីរាយការណ៍ជូន បានចុះទៅដល់ចំណុច កើតហេតុ ដើម្បីពិនិត្យ និងកោសល្យវិច័យជាមុនសិន៕

មតិយោបល់