កំពង់ឆ្នាំងៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ១០នាទីថ្ងៃត្រង់ មានករណីកុមារីម្នាក់លង់ស្លាប់ ស្ថិតភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កុមាររីរងគ្រោះឈ្មោះ ភាគ ស្រីណាង ភេទស្រី អាយុ ៦ ឆ្នាំ រស់នៅ ភូមិ-ឃុំខាងលើ។
មូលហេតុ៖ កុមារីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយបានធ្លាក់ពីលើផ្ទះបណ្តែតទឹក បណ្តាលអោយលង់ទឹកស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាកុមារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគលសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់