កណ្តាលៈ កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី នៅចំណុចភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
កម្លាំងនគរបាលប៉ុស្ដិ៍សិត្បូនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការចាប់ខ្លួនឈ្មោះ ម៉ែន ម៉ាច ហៅប៉ុង ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពីបទលួចមានស្ថានទំងន់ទោសដោយប្រើហិង្សា
កើតហេតុកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុច ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ៖១៦៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ របស់លោកស្រីពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល ។
ក្រោយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់