ព័ត៌មានជាតិ

រថយន្តកូរ៉េជ្រុលចង្កូតបុករថយន្តពីរគ្រឿងនៅខាងមុខខូចខាតជាប់តៃកុងក្នុងកាប៊ីនបាក់ជើងម្ខាងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ៣និង៣០ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខដេប៉ូខ្សាចតាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីរថយន្តចំនួន២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងរថយន្តបង្កបាក់ជើងម្ខាង។

រថយន្តបងម៉ាក Canterកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-8072 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះរងរបួសបាក់ជើងម្ខាង។
រថយន្តរងគ្រោះទី១ម៉ាក លុចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពញ 2N-6872បេីកដោយបុរសជនជាតិចិនរថយន្តខូចខាតខាងស្តាំយ៉ាងដំណំ។
រថយន្តរងគ្រោះទី២ម៉ាក ហ៊ីណូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-4755 បើកដោយបុរសម្នាក់រថយន្តបែកកង់ក្រោយខាងឆ្វេង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តទាំងបីគ្រឿងបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូងដោយរថយន្ត ហ៊ីណូបើកខាងមុខផ្នែកខាងស្តាំដៃ រថយន្តលុចស៊ីសបើកបន្ទាប់ខាងឆ្វេងដៃ និងរថយន្តCanterកូរ៉េបើកខាងក្រោយរថយន្តលុចស៊ីស ខណ:មកដល់ចំណុចកើកហេតុរថយន្តហ៊ីណូបត់ឆ្វេងឆ្លងផ្លូវរថយន្តលុចស៊ីសបានឈប់ ស្រាប់តែរថយន្តcanterកូរ៉េ បានបើកយ៉ាងលឿនពីក្រោយជ្រុលបុករថយន្តទាំងពីរគ្រឿង បណ្តាលឲ្យម្ចាស់រថយន្តបង្កគៀបជាប់កាប៊ីនរថយន្តបាក់ជើងម្ខាង រងរបួសធ្ងន់រថយន្តខូចខាតទាំងបីគ្រឿង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងសម្ថកិច្ចជួយគាស់កាប៊ីនយកតៃកុងទៅមន្ទីពេទ្យ ចំណែកថយន្តទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់