ព័ត៌មានជាតិ

បុរសម្នាក់បើកបរក្នុងស្ថានភាពងងុយ ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

កណ្ដាល: កាលពីវេលាម៉ោង ១៤ និង ១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវលេខ ២៦១ ស្ថិតភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនបង្កឈ្មោះ សាន្ត វណ្ណឌី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរជាងពិដាន រស់នៅផ្ទះលេខ ១៣៧ច ផ្លូវលំ ភូមិដើមគរ សង្គាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ប្រាក់ ប្រាជ្ញ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ដ១គ្រឿងម៉ាក ម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-4678 ទិសដៅពីកើតទៅលិច បើកបរក្នុងស្ថាភាពងងុយដោយល្បឿនលឿន មកដល់ចំណុចកើតហេតុ បានបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះជនរងគ្រោះដែលអង្គុយលេងក្បែម៉ូតូខ្លួន រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនជនបង្កនិងវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់