យោងតាមប្រភពព័ត៌មានបរទេសនានា បានចុះផ្សាយថា អ្នកទេសចរណ៍គួរតែប្រុងប្រយ័ត្ន នៅពេលដែលឈានជើង នៅលើជណ្តើរទាំងនេះ ដោយសារតែទីនេះ មានលក្ខណៈចោតខ្លាំង នឹងបង្កឲ្យមានគ្រោះថ្នាក់ ហើយក៏ជាកន្លែងដែលស្ថិតនៅក្នុងការចងចាំរបស់ពួកគេដែរ ដែលជាជណ្តើរឡើង ទៅកាន់ប្រាសាទ និងតំបន់ទេសចរណ៍កម្សាន្ត ទាំង ១០ នៅលើពិភពលោក។
១.កាំជណ្តើរ នៅអង្គរវត្ត ក្នុងប្រទេសកម្ពុជា
ប្រាសាទអង្គរវត្ត ដែលជាប្រាសាទ បុរាណដ៏ចំណាស់ ដោយ ៧០ ភាគរយនៃកាំជណ្តើរ ជាឋានសួគ៌លើលោកកីយ៍ ដែលពិបាកក្នុងការឡើង និងចុះ ដោយសារតែជម្រាលខ្លាំង ធ្វើឲ្យមានភាពភ័យខ្លាច ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step1_zps7ed0e16a.jpg
២. កាំជណ្តើ នៅទឹកជ្រោះ Pailon del Diablo ក្នុងប្រទេសអេក្វាដ័រ
ដើម្បីមើលឃើញកាន់តែច្បាស់ ជាមួយនឹងទឹកជ្រោះនេះ ភ្ញៀវទេសចរណ៍ នឹងធ្វើដំណើរចុះទៅក្រោមបាតជ្រោះ ដោយធ្វើដំណើរតាមជណ្តើរដ៏ចោត ដោយខំស្រវ៉ាស្រវ៉ាតោងថ្ម ហើយជាតំបន់ដែលមានជណ្តើរគួរឲ្យភ័យខ្លាច។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step2_zpsa62912ec.jpg
៣.ជណ្តើរឡើងទៅកាន់កំពូលភ្នំ Haiky ក្នុងរដ្ឋហាវ៉ៃ
ជណ្តើរដែលមានលក្ខណៈគួរឲ្យខ្លាច រដ្ឋាភិបាលក្នុងស្រុក បានហាមឃាត់ មិនឲ្យភ្ញៀវទេសចរណ៍ឡើងឡើយ ដោយមានសន្តិសុខ នៅយាមការជាប្រចាំ ។ ជណ្តើរកងទ័ពយោធាអាមេរិកនេះ ត្រូវបានសាងសង់ឡើង នៅឆ្នាំ ១៩៤២ បន្ទាប់មកវាប្រែក្លាយឈ្មោះ ទៅជាជណ្តើមរណៈ នៅក្នុងឆ្នាំ ១៩៨៧ ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step3_zps3a55bc37.jpg
៤. ជណ្តើរឡើងទៅកាន់កំពូលភ្នំ Half Dome ក្នុងរដ្ឋកាលីហ្វញ៉ា
មកកាន់តំបន់នេះ វាមើលទៅកាន់តែគ្រោះថ្នាក់ដោយ គ្មានអ្វីកាន់ក្រៅពីដើរអោន កាន់ថ្មជណ្តើរ ឡើងកំពូលភ្នំដ៏គ្រោះថ្នាក់មាន ចម្ងាយ ៧ ម៉ៃល៍ ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step4_zps09cec6c7.jpg
៥.ជណ្តើរឡើងភ្នំ Inca ក្នុងប្រទេសពែរ៉ូ
នៅពេលព្រឹកព្រលឹម ភ្ញៀវទេសចរណ៍ តែ ៤០០ នាក់គត់ ដែលឡើងលើភ្នំ ដើម្បីធានាសុវត្ថិភាព ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវ តោងកាំជណ្តើរភ្នំ ឡើងម្តងមួយកាំៗ ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step5_zpsc3f34513.jpg
៦.កាំជណ្តើរឡើងទៅកាន់រូបសំណាក់ សេរីភាពរបស់អាមេរិក
អ្នកឡើងទៅកាន់រូសំណាក់នេះ ត្រូវឆ្លងកាត់ជណើរ ដ៏លំបាក ចំនួន ៣៧៧ កាំ បើទោះបីជាស្ថិតក្នុងចំណាត់ថ្នាក់គ្រោះថ្នាក់ តែអ្នកនឹងមិនសោកស្តាយឡើង ព្រោះថាអាចមើលឃើញ ទេសចរណ៍នៅជុំវីញ នៃទីក្រុងនេះ ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step6_zps268d688d.jpg
៧. ជណ្តើរឡើងទៅកាន់កំពូលភ្នំ ហួសាន ប្រទេសចិន
គ្មាននរណាអាចរាប់ជំហាន ដោយសារតែភាពភ័យខ្លាច តាមរយៈការធ្វើដំណើរ តាមកាំជណ្តើរឈើ នៅសសៀរភ្នំ ដែលមើលទៅគួរឲ្យស្រៀវសាច់ខ្លាំងណាស់។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step7_zpsbbbc6942.jpg
៨.ជណ្តើរឡើងទៅកាន់ល្អាង Batu ក្នុងប្រទេសម៉ាឡេស៊ី
ទេសភាពដែលគេមើលពីចម្ងាយ ជាមួយនឹងរូបមដិមា ព្រះពុទ្ធដ៏ធំមួយ ប៉ុន្តែអ្នកត្រូវធ្វើដំណើតាមៈកាំជណ្តើរ ២៧២ កាំ ដើម្បីឡើងទៅដល់ប្រាសាទធំ ហើយភ្ញៀវទេសចរណ៍ក៏ភ័យខ្លាចផងដែរ ដោយសារតែស្វា ដណ្តើម ចំណីអាហារពីពួកគេ។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step8_zps26af42a9.jpg
៩.ផ្លូវទៅកាន់ឋាននរក នៅ កោះ Hashima ប្រទេសជប៉ុន
បេះដូងរបស់អ្នកពិតញាប់ញ័រភ័យរន្ធត់ នៅពេលដែលឈានជើង ទៅកាន់កោះ Hashima ប្រទេសជប៉ុន ដែលជាកោះទុកចោល គ្មាននរណានៅ ។នៅទីនេះ ដើមឡើយ គឺជាជណ្តើររុករករ៉ែ និងមានភាពអ៊ូអរបំផុត នៅឆ្នាំ ១៩៥០ ទៅឆ្នាំ ១៩៧០ ដោយមានកាំជណ្តើរ ចុះកាន់ជម្រៅ ដី ដើម្បីរុករ៉ែ ដ៏លំបាក។
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step9_zps94e0554a.jpg
១០.ជណ្តើរ ក្នុងរោងចក្រថាមពល Florli នៅក្នុងប្រទេសន័រវ៉េ
វាត្រូវបានគេចាត់ទុកថាជាជណ្តើរដ៏វែងបំផុត លើពិភពលោក ដែលធ្វើឡើងទាំងស្រុងពីឈើ ដោយមាន ៤៤៤៤ កាំ ក្នុងចំណោតផ្លូវមួយដ៏លំបាកផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Step10_zps8e513e1e.jpg
មតិយោបល់