ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ជនជាតិចិនម្នាក់ លោតពីលើអគារ បណ្តាលឲ្យបាត់បង់នូវអាយុជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង៤៧នាទីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ មានករណីជនជាតិចិនម្នាក់ លោតពីលើអគារ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅម្តុំស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់