ព័ត៌មានជាតិ

រឿងមន្ត្រីប៉ូលិសខេត្តកណ្ដាលមិនទាន់ចប់ផង ផ្អើលមួយទៀតទាហានភូមិភាគពិសេស សង្ស័យមានស្រី ទៅចោលប្រពន្ធ និងកូនស្រី អាយុទើប ២ខែ គ្មានដំណឹង

ភ្នំពេញៈ ស្ត្រីម្នាក់ បានរៀបរាប់ទាំងអួលដើម.កប្រាប់ Post News នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា គាត់កំពុងមានទុក្ខជាទម្ងន់ ដោយប្ដីរបស់គាត់ បានចេញពីផ្ទះគ្មានដំណឹង ទុកឲ្យគាត់ និងកូនស្រី ទើបសម្រាលបាន ២ខែ នៅផ្ទះទាំងកណ្ដោចកណ្ដែង គ្មានអ្នកជួយមើលថែ។

ស្ដ្រីខាងលើ មានមុខរបរកម្មការីនីរោងចក្រ អាយុ ២១ឆ្នាំ ស្រុកកំណើតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ចំណែកប្ដីឈ្មោះ បួន តុលា ភេទប្រុស ២២ ឆ្នាំ មុខរបរ ទាហាភូមិភាគពិសេស បានចុះចេញពីផ្ទះអស់រយៈ ៣ខែមកហើយ ចាប់តាំងពីប្រពន្ធមានផ្ទៃពោះ ៩ខែ រហូតដល់សម្រាលកូនបាន ២ខែ។

ប្រភពដដែល បានបន្តទៀថា គាត់ និងប្ដី បានស្គាល់ និងស្រទ្បាញ់គ្នាប្រហែល ៥-៦ឆ្នាំហើយ មុននាំមកជួបឪពុកម្ដាយ ព្រមទាំងបានការជាប្ដីប្រពន្ធស្របច្បាប់ ដោយមុនពេលប្ដីគាត់ ចុះចោលរូបគាត់ អំទ្បុងពេលនោះ គាត់បានមកអើតមើលប្រពន្ធ និងកូនពីរបីម្ដងដែរ ហើយក្រោយមកទៀត ក៏បាត់ដំណឹងឈឹងតែម្ដង។

ជនរងគ្រោះ សូមសំណូមពរបើមានបងប្អូនណាបានដឹង ឬស្គាល់ ជាពិសេសទៅកាន់លោកប្ដី បើបានឃើញហើយ មេត្តាជួយផ្ដល់ដំណឹងជាបន្ទាន់ គួរធ្វើយ៉ាងណា ចង់បន្ត ឬបញ្ចប់ ប្រញាប់ចូលខ្លួនមកដោះស្រាយផង ប្រពន្ធរង់ចាំចម្លើយ។

សូមបញ្ជាក់៖ ករណីនេះ យើងមិនទាន់ដឹងថា ការពិតយ៉ាងណាទ្បើយ ដោយសារភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទំនាក់ទំនង ទៅភាគីខាងប្ដីស្រ្តីខាងលើទេ៕

មតិយោបល់