ព័ត៌មានជាតិ

ព្យុះ​ហ​យាត្រា​ដោយ​មិន​ពាក់អាវ ទុក​ឱ្យ​សុដន់​ទ្រលុកទ្រលន់​កណ្តាលវាល​ស្មើភាព​និង​បុរស​

​ស្ដ្រី​នៅ​អាមេរិក​និង​នៅ​ប្រទេស​មួយ ចំនួន​ជុំវិញ​ពិភពលោក​បាន​ដង្ហែ​ក្បួន ព្យុហយាត្រា​ដោយ​មិន​ពាក់​អាវ​ឡើយ ទុក​ឱ្យ​សុដន​ទ្រលុកទ្រលន់​ទាំង​គូ​មាន សេរីភាព​នៅ​កណ្ដាលវាល ដើម្បី​ជា​ការ គាំទ្រ​ដល់​សិទ្ធិ​ស្មើភាព​រវាង​បុរស​នឹង​ស្ដ្រី ដែល​អាច​ដោះអាវ​នៅ​ទីសាធារណ​បាន ដូចគ្នា ។ ក្រុម​ស្ដ្រី​មិន​ពាក់​អាវ​បានកាន់​ស្លាក បដា​ដង្ហែ​ក្បួន​នៅ​ខណ្ឌ Mahattan ទីក្រុង ញូវយ៉ក​សហរដ្ឋអាមេរិក ដែល​ជា​សកម្ម ភាព​មួយ​ក្នុងចំណោម​សកម្មភាព​ចំនួន ៦០​នៅលើ​ពិភពលោក ដើម្បី​លើក តម្កើង​ដល់​ទិវា​អន្ដរជាតិ​ថ្ងៃ​មិន​ពាក់​អាវ​នៅ​ទីសាធារណៈ ។​

​ក្រុម​ស្ដ្រី​បាន​ទាមទារ សុទ្ធិ​ដោះអាវ​បង្ហាញ​សុដន​នៅក្រៅ​ដូច ជា​បុរស​ដែរ បើ​មិន​ដូច្នោះ​ទេ បុរស​ចាំ បាច់​ត្រូវតែ​ស្លៀកពាក់​អ្វី​ម្យាង បិទបាំង សុដន​របស់​ខ្លួន​ដូច​ជា​ស្ដ្រី ។ គោលដៅ​នៃ​ការ​ដង្ហែ​ក្បួន​ព្យហយាត្រា ព្រលែង​ល្វែងលើ គឺជា​ការប្រយុទ្ធប្រឆាំង ការប្រកាន់​ភេទ ហើយ​លើកតម្កើង​ដល់ ភាពស្រស់ស្អាត​ដល់​សុដន​របស់​ស្ដ្រី មិន ត្រូវ​ទុក​បិទបាំង​ជា​រៀងរហូត​នោះឡើយ ចំណែក​បុរស​បែរជា​មាន​សេរីភាព ព្រលែង​ដើមទ្រូង​របស់​ខ្លួន​តាមចិត្ដ ។

​កម្មវិធី​ដង្ហែ​ក្បួន​ព្យុហយាត្រា​ដែល មានឈ្មោះ​ថា Go Topless ត្រូវបានធ្វើ ឡើង​នៅ​ទីក្រុង​ញូវយ៉ក​ជា​ទីតាំង​ដ៏​ស័ក្ដិ សម​បំផុត​សម្រាប់​ពិធី​ដង្ហែ​ក្បួន​ព្យុហ​យា ត្រា​ដោយ​សេរី ។ ចាប់តាំងពី​ឆ្នាំ​១៩៩២ មក​ទីក្រុង​ញូវយ៉ក​បាន​ក្លាយជា​ទីក្រុង​តែ មួយគត់ ដែល​អនុញ្ញាត​ឱ្យ​ស្ដ្រី​មាន​សិទ្ធិ ដោះអាវ​បង្ហាញ​ដើមទ្រូង​នៅ​ទី​សា ធា​រណៈ​បាន​ដូច​ប្រុសៗ​ដែរ ។ សកម្មភាព​ខាងលើ​មាន​សភាព​ផ្ទុយ ស្រឡះ​ទៅនឹង​ប្រទេស​មួយចំនួន​ដែល ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​សូម្បី តែ​ស្លៀក​ខោខ្លី ពាក់អាវ​ចេញ​ផ្ចិត​ក៏​មិន បាន​ផង ។ ក្នុងនោះ​មាន​ស្ដ្រី​អ្នកកាន់ សាសនា​អ៊ីស្លាម​ជាដើម ចាំបាច់​ត្រូវ តែ​ស្លៀកពាក់​ជិត​ពីលើ​ដល់​ក្រោម​៕​
2014-08-28_084336

មតិយោបល់