ព័ត៌មានជាតិ

​ក្រសួងសុខាភិបាល​ បានកាត់​បន្ថយចំនួន​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក ចំពោះអ្នកដំណើរ​ដែលចូលមកកម្ពុជា

សម្រាប់វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រដ្ឋាភិបាល ដែលត្រលប់មកពីក្រៅប្រទេស ពេលមកដល់​កម្ពុជា ការ​ធ្វើ​ចត្តាឡីស័ក ត្រូវបានក្រសួងសុខាភិបាលកាត់​បន្ថយមកនៅត្រឹមរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប្រសិនបើអ្នកទាំងនោះ មិនមានកូវីដ១៩។ នេះក៏រួមបញ្ចូលផងដែរ ក្រុមគ្រួសាររបស់ក្រុម អាទិភាពទាំងនេះ។

ដោយឡែក​ សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​រាល់ ការ​ធ្វើ​ចត្តាឡីស័ក​គឺត្រូវបាន​កាត់​បន្ថយ​មកនៅត្រឹម​តែរយៈ​ពេល​៧ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន​បានពេញលេញ។

នេះគឺជាអ្វី​ដែល​ក្រសួងសុខាភិបាល មើលឃើញ​ពីការ​វិវត្តន៍​កាន់​តែ​ប្រសើរឡើង​នៃស្ថានភាព​ជាក់​ស្តែង​កូវីដ១៩​ ស្របតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗនិងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់។

មតិយោបល់