ប្រព័ន្ធផ្សព្វផ្សាយនានារបស់ហ្វីលី ពីនបានផ្សព្វផ្សាយថា យ៉ាងហោចណាស់ ក៏មានមនុស្ស៤នាក់ស្លាប់និង២នាក់រង របួសនិងការវាយប្រហារដោយខ្យល់ព្យុះ Hagupit បោកបក់ចូលដីគោកភាគខាង កើតប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី៦ធ្នូ ។
ក្រោយពេលព្យុះHagupit ចូលដល់ ដីគោកភាគខាងកើតកោះសាម៉ា ព្យុះ នេះបង្កឱ្យមានខ្យល់និងភ្លៀងធ្លាក់ខ្លាំង ។ ខ្យល់កន្ដ្រាក់ធ្វើឱ្យដំបូលផ្ទះជាច្រើនប៉ើង អគ្គិសនីកាត់ផ្ដាច់នៅតំបន់ទ្រង់ទ្រាយធំ។ តំបន់ស្ថិតនៅចំណុចកណ្ដាលនៃខ្យល់ព្យុះ ឆ្លងកាត់គឺស្ថិតនៅក្នុងខេត្ដលេយតេក្នុង ក្នុងនោះមានទីក្រុង Tacloban ជាតំបន់ ដែលរងការបំផ្លាញដោយខ្យល់ព្យុះហេ យ៉ាន់កាលពីឆ្នាំ២០១៣ ។
ពលរដ្ឋជាង១លាននាក់ត្រូវ ភៀសខ្លួន ទៅកាន់តំបន់សុវត្ថិភាព ។ ទីតាំងសាធា រណៈ ដូចជាព្រះវិហារ សាលារៀន សាល ប្រជុំ ត្រូវបានរដ្ឋាភិបាលស្នើរឱ្យពលរដ្ឋ ស្នាក់នៅបណ្ដោះអាសន្ន ។ លោក Denis McClean អ្នកនាំពាក្យក្រសួង គ្រប់គ្រងទប់ស្កាប់គ្រោះមហន្ដរាយរបស់ អង្គការសហប្រជាជាតិបានប្រកាស ឱ្យដឹងថា ព្យុះHagupit បង្កឱ្យមានការ ភៀសខ្លួនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងសម័យកាលសន្ដិភាព ។ ការភៀស ខ្លួនច្រើនបែបនេះពីមុនមកមានតែ សម័យសង្គ្រាមប៉ុណ្ណោះ ។
នៅក្នុងព្រឹត្ដិការណ៍ពាក់ព័ន្ធ នោះក្នុង ទីតាំងជនភៀសខ្លួនស្នាក់នៅបណ្ដោះ អាសន្នស្ដ្រីមានផ្ទៃពោះឈ្មោះម៉ារីលីន អាយុ២៣ឆ្នាំបានបង្កើតកូនស្រីដោយ សុវត្ថិភាពក្នុងស្ថានភាពគ្មានអគ្គិសនី គ្មានឆ្មប់ ។ ទារិកាដែលកើតមកនោះ ត្រូវបានអ្នកភៀសខ្លួនដូចគ្នាដាក់ឈ្មោះ ថា រ៉ូប៊ី ជាឈ្មោះហៅក្នុងតំបន់សម្រាប់ ខ្យល់ព្យុះកំពុងតែបក់បោកនោះ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានផ្សាយ ថាគិតមកដល់ពេលនេះមានមនុស្ស៤ នាក់ស្លាប់និងបង្កការខូចខាតយ៉ាងដំណំ។ រដ្ឋាភិបាលមិនទាន់អាចសន្និដ្ឋានបានពី ទំហំនៃការខូចខាតនោះឡើយ ។ ក្នុង ចំណោមអ្នកស្លាប់៤នាក់មានបុរសវ័យ ចំណាស់អាយុ៦៥ឆ្នាំម្នាក់និងក្មេងស្រី អាយុ១ឆ្នាំម្នាក់ស្ថិតនៅខេត្ដIloilo ដោយ សារតែកំដៅក្នុងខ្លួនធ្លាក់ចុះ ។ ស្ដ្រីម្នាក់ ទៀតស្លាប់ដោយសារតែទាស់សរសៃកូន ខ្ចីដោយនៅពេលភៀសខ្លួនជាមួយនឹង អាកាសធាតុមិនអំណោយផល ។ លោកយាយអាយុ៧៥ឆ្នាំត្រូវទឹកជំនន់កួចបណ្ដាលឱ្យស្លាប់ ។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហ្វីលីពី នលោក Manuel Roxas បានប្រកាសឱ្យដឹងថា ព្យុះHagupit មានកម្លាំងយ៉ាងខ្លាំងសុំពល រដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្ននិងភៀស ខ្លួនទៅកាន់តំបន់សុវត្ថិភាព ។ ព្យុះ នេះធ្វើឱ្យប៉ះពាល់នៅលើផ្ទៃដី៦០០គីឡូ ម៉ែត្រ ។ តាមការព្យាករណ៍ព្យុះនេះនឹង ប៉ះពាល់ដល់ពលរដ្ឋ៥០លានអ្នកស្មើនឹងពាក់កណ្ដាលចំនួនពលរដ្ឋហ្វីលី ពីនសរុប។
ដោយធ្លាប់មានបទពិសោធន៍ពីខ្យល់ ព្យុះហេយ៉ាន់មន្ដ្រីទទួលខុសត្រូវបាន ប្រកាសដោយមានទំនុកចិត្ដថា នឹងមិន មានរឿងអាក្រក់កើតឡើងដោយខ្យល់ ព្យុះនេះឡើយ ។ រដ្ឋាភិបាលក៏បានបញ្ជូន កម្លាំងទាហាន២ពាន់នាក់ទៅជួយដល់ ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ជាងគេបំផុត ។
កាលពីមុនខ្យល់ព្យុះចូលមកដល់ រដ្ឋាភិបាលហ្វីលីនពីនប្រកាសថា ពលរដ្ឋជាង៥សែនគ្រួសារស្មើនឹង២,៥លាន នាក់បានភៀសខ្លួនទៅកាន់តំបន់សុវត្ថិ ភាពមុនពេលព្យុះHagupit ចូលមកដល់ ។ តាមការព្យាករណ៍ព្យុះនេះនឹងបក់បោក ចូលខេត្ដសាម៉ាភាគខាងកើត និងភាគ ខាងជើងទាំងទីក្រុង Tacloban នារសៀល ថ្ងៃទី៦ ខែធ្នូ ដែលមានល្បឿនខ្យល់រហូត ដល់២១៥គីឡូម៉ែត្រក្នុងមួួយម៉ោងនិង ខ្យល់កន្ដ្រាក់ឡើងដល់២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
មតិយោបល់