ត្បូងឃ្មុំៈ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទី នៅចំណុចក្បែរផ្ទះឈ្មោះ សេង សុភា ភេទប្រុស អាយុ ៤១ឆ្នាំ ជាតិខ្មែរ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ មានករណីគ្រោះថ្នាក់ដោយជនរងគ្រោះបាន យកអង្រឹងទៅចងនឹងសសរជើងតាង បណ្ដាលឲ្យរំលំសង្កត់ពីលើបណ្តាលឲ្យស្លាប់នឹងកន្លែង។
ជនរងគ្រោះឈ្មោះ ទិត ស្រីនិច ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះ សេង សុភា អាយុ ៤១ឆ្នាំ និងម្តាយឈ្មោះ ប៉ិច គឹមយ៉ីន អាយុ ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី2ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានយកអង្រឹងទៅចងភ្ជាប់សសរជើងតាងដែលទុកនៅកៀនផ្ទះខាងកើត ហើយដេកក្នុងអង្រឹង រួចយោល បណ្តាលឲ្យដួលជើងតាងសរសរ ធ្លាក់សង្កាត់ពីលើស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយពីកើតហេតុកម្លាំងជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយកម្លាំងនគរបាលជីរោទិ៍ទី២ ពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយរំលំជើងសរសធ្លាក់សង្កត់ពីលើខ្លួនឯងស្លាប់ពិតប្រាកដមែន បន្ទាប់មកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់