ព័ត៌មានជាតិ

Update៖ ស្លុតចិត្តបំផុត! បុរសម្នាក់ ហូបបាយរួចមិនប៉ុន្មានផង ស្រាប់តែចេញឈាមតាមមាត់ និងច្រមុះ ស្លាប់ភ្លាមៗមួយរំពេច

ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ជាយូរមកហើយ បានប្រកាចចេញឈាមតាមមាត់ និងច្រមុះ ស្លាប់ភ្លាមៗ បន្ទាប់ពីហូបបាយរួច កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនច្បារមាត់ទន្លេផ្លូវព្រស៊ីសុវត្ថិ កែងផ្លូវ១៧៨ ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពបុរសអនាថាខាងលើ ត្រូវបានគេស្គាល់ឈ្មោះ លាភ អាយុ២៨ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងបុរសម្នាក់ទៀត ដែលស្គាល់គ្នា បានហូបបាយរួមគ្នា នៅលើបង់លើសួនកន្លែងកើតហេតុ បន្ទាប់ពីហូបរួច បុរសដែលស្គាល់គ្នានោះ បានចុះទៅមាត់ទន្លេដើររកមើលសត្វអណ្តើក មួយសន្ទុះក្រោយមក ក៏បានឡើងគោកវិញ មកដល់កន្លែងដែលញាំបាយរួមគ្នា ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខ និងមានឈាមហូរចេញតាមមាត់ និងច្រមុះយ៉ាងច្រើន មិនដល់កន្លះម៉ោងផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។

តាមមតិប្រជាពលរដ្ឋខ្លះ បានលើកឡើងថា សង្ស័យបុរសខាងលើ មានជំងឺឈឺក្រពះធ្ងន់ធ្ងរហើយ ពេលហូបបាយរួច ក៏ធ្លាយក្រពះស្លាប់តែម្តង។

ទោះជាយ៉ាងណា ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកពិនិត្យដល់កន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញ ដើម្បីត្រួតពិនិត្យចាត់ការតាមនិតិវិធី៕

មតិយោបល់