ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកម្តុំស្ពានសាក់សំពៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែត ទឹកម្តុំស្ពានសាក់សំពៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហតុ កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីស្រង់យកសាកសពជនរងគ្រោះមកដាក់លើគោក ធ្វើកោសល្យវិច្ច័យទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់