ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០នាទី មានករណីបៀតបៀនផ្លូវភេទមួយកើតឡើង ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ា ភត្រា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនអោយក្រុមហ៊ុន លក់សម្ភារៈផ្ទះបាយ រស់នៅផ្ទះលេខ ១០៣Eo. ផ្លូវ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ ឡ.ម ភេទស្រី អាយុ ១១ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ក្រហម សេរីឆ្នាំ២០០០ ពាក់ស្លាកលេខ ក ១៧៣២ ភព១។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះចេញពីសាលារៀន បានដើរមកចាំរថយន្តក្រុងជិះត្រឡប់ទៅផ្ទះវិញ លុះដើរមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យយកដៃលូកប្រដាប់ភេទ ក្រោយធ្វើសកម្មភពរួច ជនសង្ស័យបម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវកំលាំងល្បាតឃាត់ទាន់។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងតាមច្បាប់៕
មតិយោបល់