ព័ត៌មានជាតិ

យុវជនអាយុ១៨ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំ

ភ្នំពេញៈ យុវជនម្នាក់ចាប់រំលោភក្មេងស្រីម្នាក់លើផ្ទះខ្លួនឯង បានសម្រេច៣ដង រយៈពេល៣ថ្ងៃជាបន្តបន្ទាប់ ហើយត្រូវបែកធ្លាយប្ដឹងសមត្ថកិច្ចកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខA18 ផ្លូវលំភូមិត្រពាំអញ្ចាញសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ ម ស ម អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅផ្ទះជាប់របងគ្នាជាមួយជនសង្ស័យ ។

តាមសំដីក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដា ក្មេងស្រីរងគ្រោះបានមកផ្ទះជនសង្ស័យរៀនដូចសព្វមួយដង តែថ្ងៃនោះមិត្តភក្តិដ៏ទៃទៀតមិនបានមករៀនជាមួយនោះទេ ទើបជនសង្ស័យឃើញឱកាសល្អបានហៅក្មេងស្រីរងគ្រោះឡើងលើគ្រែពូករួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រហូតដល់ថ្ងៃទី១៩ និងថ្ងៃទី២០ បានចាប់រំលោភបានសម្រេច២ដងទៀត (ដោយមួយថ្ងៃរំលោភបានសម្រេច១ដង) ហើយជនសង្ស័យបាននិយាយ គំរាមមិនឲ្យនិយាយប្រាប់ម្ដាយនិងបងប្អូន បើមិនដូច្នោះរូបគេនិងវាយឲ្យបែកមាត់មិនខាន ដោយមានការគំរាមបែបនេះធ្វើឲ្យក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយនិងបងប្អូនឲ្យដឹងឡើយ។

លុះមកដល់ថ្ងៃទី២៤ ខែកក្កដា ក្មេងស្រីរងគ្រោះមានការឈឺចាប់ត្រង់ប្រដាប់ភេទ ធ្វើឲ្យម្ដាយ យាយ និងមីងមានការសង្ស័យបានហៅក្មេងស្រីរងគ្រោះមកសួរនាំ ទើបនាងព្រមប្រាប់ម្ដាយ ប្រាប់យាយ និងមីងថា រូបនាងត្រូវបានជនសង្ស័យឈ្មោះ សែម ប៊ុនធឿនបានចាប់រំលោភ ហើយបានគំរាមវាយបែកមាត់នាង ទើបមិនហ៊ាននិយាយប្រាប់ម្ដាយ យាយនិងមីង។

តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជា បានរំលោភទៅលើ ក្មេងស្រី ម ស ម ពិតប្រាកដមែន ពេលដែលក្មេងស្រីរងគ្រោះបានមករៀននៅផ្ទះរបស់គេ រហូតបែកធ្លាយដឹងរឿងដល់ម្ដាយទើបត្រូវម្ដាយក្មេងស្រីចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ រំលោភទៅលើ ក្មេងស្រីជាអនីតិជនត្រូវបាននាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕

https://youtu.be/E73zUNq6JIM

មតិយោបល់