ឥណ្ឌាៈមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មានមនុស្សពីរនាក់សម្លាប់ និង១២នាក់ទៀតបានរងរបួស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអគារមួយបានបាក់រលំពេលកំពុងសាងសង់ នៅភាគខាងត្បូងនៃទីក្រុង Hyderabad ប្រទេសឥណ្ឌា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៥ ខែកក្កដានេះ។
អគារពីរជាន់បានដួលរលំនៅតំបន់Film Nagar ក្នុងក្រុង Hyderabad រដ្ឋធានីនៃរដ្ឋ Telangana ។
បើតាមសម្តីរបស់ប៉ូលិស ក្នុង Hyderabad បាននិយាយថា “កម្មករពីរនាក់បានស្លាប់និង ១២នាក់ទៀត រងរបួសនៅពេលដែលផ្នែកមួយនៃអគារកំពុងសាងសង់បានបាក់រលំមកលើកម្មករ និងកប់លេចខ្លួនបាត់៕
បន្ទាប់ពីគ្រោះថ្នាក់កើតឡើង ប្រតិបត្តិការសង្គ្រោះរបស់អាជ្ញាធរបានប្រញាប់បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ។
មន្ត្រីរូបនោះបាននិយាយថា: «សាកសពពីរនាក់ត្រូវបានយកចេញពីកំទេចកំទីនិងកម្មករ ១២នាក់ត្រូវបានទាញចេញមកនៅរស់»៕
មតិយោបល់