សៀមរាបៈ កាលពីវេលាម៉ោ ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើង ស្ថិតភូមិតាំងយូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ម៉ន ធឿយ ភេទប្រុស អាយុ ៦០ ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ នាម ចែល ភេទប្រុស អាយុ ៤០ ឆ្នាំ។ អ្នកទាំង២មានទីលំនៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងតែទម្លាក់កណ្ដាប់ស្រូវពីលើគោយន្តនៅមុខផ្ទះខ្លួន ស្រាប់តែជនសង្ស័យបានយកសាងសម្រាប់ចាក់ត្រីកាប់ទៅលើជនរងគ្រោះចំនួន៣ដង បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់គ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងរាយការជូនសមត្ថកិច្ចឲ្យអន្តរាគមន៍។
មូលហេតុ៖ ដោយសារជនសង្ស័យគិតថាជនរងគ្រោះស្រឡាញ់ប្រពន្ធខ្លួន។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង យកទៅសាកសួរហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់