ព័ត៌មានជាតិ

បុរសម្នាក់ជាទាហានកងពលអន្តរាគមន៍លេខ១ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ភា្លមៗនៅកន្លែងកើតហេតុ

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ កែងផ្លូវលេខ៤៤ ស្ថិតភូមិឧដ្គុង ឃុំវាំងចាស់ ស្រុកឧដ្គុង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសម្នាក់ជាទាហានកងពលអន្តរាគមន៍លេខ១ មានអាយុ ២២ឆ្នាំ ត្រូវរថយន្តមិនចាំម៉ាកបានបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចខ្លួនបាត់ ខណ:ពេលនេះសមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ។

មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់