ខេត្តបាត់ដំបង៖ ពីយប់ថ្ងៃទី១៨ខែ មិថុនា ឆ្នាំ២០២១វេលាម៉ោង២៣និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយទោ វេ គឹមចត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចូលរួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងភូមិសាស្រ្តធ្វេីការបង្រ្កាបករណីដឹកទំនិញ(សាច់សត្វនិងប្រហិតខូចគុណភាព)តាមរថយន្តមួយគ្រឿងម៉ាកSamyong(សាំយ៉ុង)ពណ៌ទឹក ប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM- 4706 ដោយបង្កប់ក្នុងបាវនាំចូលមក ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនបុរសចំនួន០២នាក់ភ្លាមៗគឺ៖

១-ឈ្មោះហេង លីតុងភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(អ្នកបេីករថយន្ត)។
២-ឈ្មោះ លី បញ្ញាភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមុខរបរកម្មករ(ព្រូឡាន)។
រកឃេីញ៖
-សាច់ជ្រូកចំនួន៨០០គីឡូក្រាម
-សាច់ប្រហិតចំនួន៧០០គីឡូក្រាម
-ផ្លែឈេីចំនួន៤០០គីឡូក្រាម។

ក្រោយពេលឃាត់និងឆ្លងតាមរយៈការត្រួតពិនិត្យដោយមន្រ្តីជំនាញមានសមត្ថកិច្ចនៅទីនោះបានវាយតម្លៃថា (សាច់សត្វនិងប្រហិត)ទាំងនេះបានខូចគុណភាព ដែលត្រូវបានឈ្មួញលួចដឹកនាំចូលដោយបង្កប់លាយជាមួយផ្លែឈេីនិងទំនិញផ្សេងទៀតក្នុងរថយន្ត និងបានស្នេីសុំធ្វេីការដុតបំផ្លាញចោល រីឯផ្លែឈេីបានប្រគល់ជូនម្ចាស់វិញ។

ក្នុងពេលឃាត់បុរសទាំងពីរនាក់ខាងលេី ក៏ស្រាប់តែមានឈ្មោះឆាត់ ណុយភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅឯស្រុកភ្នំព្រឹក បានចូលមកអះអាងថា រូបគាត់ជាម្ចាស់រថយន្តនិងជាអ្នកស៊ីឈ្នួលដឹកសាច់សត្វខាងលេីឱ្យថៅកែនៅស្រុកភ្នំព្រឹក ។
អនុវត្តតាមប្រសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បុរសទាំងពីរនាក់ខាងលេីនិងស្រ្តីម្នាក់ព្រមទាំងរថយន្តផងត្រូវឃាត់ដេីម្បីអនុវត្តតាមផ្លូវច្បាប់។

ពេលសាកសួរធ្វេីកំណត់ហេតុរួច តម្រូវឱ្យក្រុមគ្រូពេទ្យនៅស្រុកកំរៀងធ្វេីតេស្តរហ័យលេីវត្ថុសំណាករបស់គាត់ដេីម្បីរស្វែងរកមេរោគកូវីដ១៩ ហេីយភ្លាមៗ ស្រាប់តែលទ្ធផលបានបង្ហាញថាស្រ្តីឈ្មោះ ឆាត់ ណុយ (មានវិជ្ជមានកូវីដ១៩)។
នៅពេលនេះស្រ្តីខាងលេីត្រូវបានដាក់ឱ្យសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅស្រុកកំរៀង ហេីយបុរសពីរនាក់ត្រូវដាកឱ្យធ្វេីចត្តាឡីស័កនៅស្រុកកំរៀងរួចហេីយ រីឯអ្នកពាក់ព័ន្ធនឹងស្រ្តីខាងលេី តម្រូវឱ្យធ្វេីចត្តាឡីស័កនិងទំនាក់ទំនងជាមួយមន្រ្តីសុខាភិបាលនៅទីនោះ ដេីម្បីបានយកវត្ថុសំណាកពិនិត្យ និងតាមដានបន្ត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់