ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ខួបកំណើត ពៅ លីដា ភ្ញៀវសម្រុកមកលើសកំណត់

ភ្នំពេញៈ កាលពីយប់ថ្ងៃ៤ ខែសីហា តារាសម្ដែង ពៅ លីដា បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមនៅភោជនីយដ្ឋានវីហ្វ្រេន បឹងត្របែក។ ពិធីខួបគម្រប់២៦ឆ្នាំ របស់នាង ត្រូវគេឃើញមានភ្ញៀវជាតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ ដោយពិធីប្រារព្ធប្រកាសប្រារព្ធតែ២៥តុ ប៉ុន្តែបែរជាកើនដល់ជាង៣០តុ លើសការរំពឹងទុក។

ពៅ លីដា និយាយថា នាងសប្បាយចិត្តដែលភ្ញៀវកិត្តិយសសម្រុកមកលើសការកំណត់ ដែលធ្វើឲ្យពិធីខួបកំណើតរបស់នាងមានភាពគគ្រឹកគគ្រេង។ យ៉ាងណាក៏ដោយ នាងក៏បង្ហាញអារម្មណ៍ខ្លាចចិត្តនៅក្នុងពិធីផងដែរ ដោយសារតែឃើញភ្ញៀវខ្លះអត់មានតុអង្គុយ និងត្រូវចំណាយពេលយូរ ទម្រាំតែបានទទួលទានអាហារ។ នាងថា ពិធីខួបឆ្នាំនេះ មិនត្រូវចំថ្ងៃកំណើតរបស់ខ្លួននោះទេ ប៉ុន្តែមកពីទើបតែបានដកឃ្លាពីការសម្ដែងបាន ទើបសម្រេចយកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ដើម្បីធ្វើខួបជំនួសវិញ។ នៅក្នុងពិធីខួបនោះ ពៅ លីដា ក៏ត្រូវគេឃើញរំលេចខ្លួនស្រស់ស្អាត បើទោះជាឈុតដែលនាងប្រើនៅថ្ងៃខួបកំណើត មិនមានតម្លៃរាប់រយដុល្លាររាប់ពាន់ដុល្លារដូចម្ចាស់ខួបកំណើតខ្លះ។

ក្នុងពិធីខួបរបស់ ពៅ លីដា គេឃើញវត្តមានតារាល្បីៗ ជាច្រើន ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា តូតា កញ្ញា ទឹម រដ្ឋា អ្នកនាង ព្រំ រដ្ឋា កញ្ញា ពេជ្រ អាវីហ្សា អ្ននាង ចាន់ តារាទី លោក យ៉ែម សំអូន កញ្ញា លី អ៊ីវ៉ាធីណា លោក សុគន្ធ ថេរ៉ាយុ អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង ទូច ស្រីលក្ខណ៍ លោក យូឌីស្កូ កញ្ញា ពៅមុខឈើ អ្នកនាង ឈួន សុវណ្ណឆៃ អ្នកនាង ឈួន ស្រីម៉ៅ កញ្ញា បេប៊ី កញ្ញា ថន លក្ខិណា លោក ថៃ ប៊ុននាង លោក សាយ សៀរ៉ា និងតារាសិល្បៈជាច្រើនផ្សេងទៀត៖

photo_2016-08-04_22-46-31photo_2016-08-04_22-46-34photo_2016-08-04_22-46-36photo_2016-08-04_22-46-39photo_2016-08-04_22-47-18photo_2016-08-04_22-47-21photo_2016-08-04_22-47-24photo_2016-08-04_22-47-26photo_2016-08-04_22-47-29photo_2016-08-04_22-47-32photo_2016-08-04_22-47-35photo_2016-08-04_22-47-42photo_2016-08-04_22-47-50photo_2016-08-04_22-47-53photo_2016-08-04_22-47-58photo_2016-08-04_22-48-03photo_2016-08-04_22-48-08photo_2016-08-04_22-48-12photo_2016-08-04_22-48-55photo_2016-08-04_22-53-16photo_2016-08-04_22-53-18

មតិយោបល់