ព័ត៌មានជាតិ

ម្ចាស់ដើរមើលអន្លុងដាក់ត្រី ស្រាប់តែត្រឡប់មកវិញ ជួបជនសង្ស័យកំពុងបណ្ដើរខ្លួន ក៏ស្រែកឮៗថាចោរៗ ផ្អើលសមត្ថកិច្ចចាប់បាន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤និង៤០នាទី នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះម្នាក់ប្រុស
-ឈ្មោះ វង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ប្រុស
-ឈ្មោះ ហេង ធា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិថ្មី ឃុំក្បាលទឹកលើ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។

សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកសង់ C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។

វត្ថុតាងចាប់យក៖
១-កូនសោម៉ូតូម៉ាកសង់ចំនួន០១ (ជារបស់ជនសង្ស័យ)។
២-ម៉ូតូមួយគ្រឿងម៉ាកសង់ C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីធ្វើការងារនៅរោងចក្រផលិតក្រដាស់ នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយជិះម៉ូតូមួយគ្រឿងម៉ាកសង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 ។ នៅពេលជិះម៉ូតូដល់ផ្ទះ ជនរងគ្រោះបានចតម៉ូតូទុកនៅក្រោមផ្ទះ ដោយមិនបានចាក់សោ ក ឡើយ បន្ទាប់មកជនរងគ្រោះក៏ដើរទៅមើលអន្លុងដាក់ត្រីនៅខាងលិចភូមិ នៅពេលត្រឡប់មកវិញ ជនរងគ្រោះដើរតាមផ្លូវក៏ជួបជាមួយជនសង្ស័យកំពុងបណ្ដើរម៉ូតូរបស់ខ្លួន ដោយឃើញដូចនោះជនរងគ្រោះក៏ស្រែកឮៗថាចោរៗ ដើម្បីឲ្យអ្នកភូមិចេញជួយស្ទាក់ និងរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រៃពួច ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងប្រជាការពារ ទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យបាន នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធី។

-ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក សង់C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 របស់ជនរងគ្រោះពិតមែន។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់