ព័ត៌មានជាតិ

ខ្លាំងមែន!​ កុំឲ្យខាតជើងស្រ្តីម្នាក់លួចជួញដូរសារធាតុញៀនក្នុងពន្ធនាគារ ពេលទៅសួរសុខទុកសាច់ញាតិកំពុងជាប់ឃុំ

ប៉ៃលិន: នៅវេលាម៉ោង ១១ និង ១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សមត្ថកិចឃាត់ខ្លួនស្ត្រីម្នាក់ ករណីយកសារធាតុញៀនជួញដូរក្នុងពន្ធនាគារ ពេលយកគ្រឿងបរិភោគទៅឲ្យជនជាប់ឃុំ ស្ថិតភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យឈ្មោះ គួង សុគាត់ ហៅស្រីពេជ្រ អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ កាលពីវេលាម៉ោ ១៤ និង ៣៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីខាងលើបានទៅសួរសុខទុកសាច់ញាតិ ដែលជាប់ឃុំ ហើយក៏លួចយកសារធាតុញៀន ទៅឲ្យជនជាប់ឃុំ ដើម្បីចែកចាយបន្ត បន្ទាប់ពីទទួលបានដំណឹង មន្ត្រីជំនាញធ្វើការឆែកឆេរឃើញមានម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកកICE) ១កញ្ចប់​ នៅក្នុងខ្លួនជនសង្ស័ ។

បច្ចុប្បន្ន សមត្ថិកិច្ចកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់