ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនខិលខូចម្នាក់ បោះពុម្ពសំបុត្រក្លែងក្លាយ មកលក់ឲ្យបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ (មានវីដេអូ)

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០១៦ នេះ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅខាងមុខពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីមានបុរសម្នាក់បានបោះពុម្ពសំបុត្រក្លែងក្លាយ យកមកលក់ឲ្យបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ខណៈមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបិទស្លាកសម្គាល់ថា សូមអភ័យទោសសំបុត្របានលក់អស់ហើយ។

បើតាមសាក្សីនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសពីរនាក់បាន ចាញ់បោកជនខិលខូចម្នាក់នោះ ដោយបុរសម្នាក់បានទិញសបុត្រក្លែងក្លាយនោះ ចំនួន៦សន្លឹក និងម្នាក់ទៀតទិញចំនួន១២សន្លឹក ក្នុងតម្លៃ១ម៉ឺន រៀលក្នុងមួយសន្លឹក ខណៈមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលក់ក្នុងតម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។

ដើមចមដែលនាំឲ្យមានភាពភ្ញាក់ផ្អើលនោះ គឺដោយសារតែមានសន្តិសុខម្នាក់ប្រចាំការនៅពហុកីឡាដ្ឋានជាតិអូឡាំពិក បានសូមសំបុត្រពីជនខិលខូចនោះមកពិនិត្យមើល ហើយក៏កើតជាចម្ងល់ ទើបបុរសជាសន្តិសុខនោះ សួរថា ហេតុអ្វីបានជាសំបុត្រនេះមានសភាពខុសប្លែក ពីសំបុត្រដែលមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលក់? នៅពេលនោះ មនុស្សម្នាដែលនៅជិតនោះ ក៏នាំគ្នាស្រែកថា សំបុត្រក្លែងក្លាយៗ ហើយក៏នាំគ្នាចង់រត់ទៅឃាត់បុរសដែលជាជនខិលខូចនោះ ដើម្បីសួរនាំ ក៏ប៉ុន្តែបុរសម្នាក់នោះបានបញ្ឆេះម៉ូតូជិះចេញពីកន្លែងកើតហេតុយ៉ាងលឿន៕

https://youtu.be/PaPbh7uOp2k

photo_2016-06-06_16-08-49photo_2016-06-06_16-08-52

មតិយោបល់