ស្ទឹងត្រែងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធខេត្ត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២៣-២៤ កក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិឆ្វាំង និងភូមិវាលដេញ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ ទី១.ឈ្មោះដុង វិនូវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែច្នៃឈើ និងជាអ្នកយកព័ត៌មាន អង្គរកម្ពុជា មានទីលំនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់(ឃាត់ខ្លួននៅថ្ងៃ២៣)។ ទី២ឈ្មោះ សន សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករផ្ទះ មានស្រុកកំណើតភូមិសុង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង។ តី៣.ឈ្មោះ ប៊ុត រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
អាវុធហត្ថ បន្តទៀតថា ក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំហានដំបូង យើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដុង វីនូវ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។ លុះស្អែកឡើង ដោយមានការអនុញ្ញាតពីលោក ជា ពេជ ព្រះរាជអាជ្ញា សាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឆែកឆេរលំនៅឋានជនសង្ស័យខាងលើ ដកហូតរថយន្តកាមរី ហើមមួយគ្រឿង គ្រឿងញៀនចំនួន២កញ្ចប់បន្ថែមទៀតសរុប៤កញ្ចប់ ស្មើ០,៨៣ក្រាម។
ប្រភពដដែល បានបន្ថែមទៀតថា បន្ទាប់មកនៅថ្ងៃទី២៤ សមត្ថកិច្ចបានបន្តនីតិវិធីរបស់ខ្លួនឈានទៅធ្វើការឃាត់ខ្លួនចំនួន២នាក់ បន្តទៀត។ ក្នុងនោះសមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួន២ កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងបានបញ្ជូនកមកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងទាំង២លើក ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនខ្លួន ទៅកាន់តុលាការ នាព្រឹកថ្ងៃទី២៥កក្កដា ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់