ព័ត៌មានជាតិ

Update៖ លាន់ដូចរន្ទះ ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៥នាក់ នៅខណ្ឌខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ៩ និង០០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការ៉ាស់សាំង SAVIMEX តាមមណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ០៤នាក់។

១/ភាគីម៉ូតូម៉ាក DAELIM (កូរ៉េ) ពណ៌ក្រហ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុ រិនដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិតាកុច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ ) និង អ្នករួមដំណើររងរបួសស្រាល ( មិនស្គាល់អត្តសញ្ញាណ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន )។

២/ភាគីម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-9864 បើកបរឈ្មោះ ពេល សោភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជរុក ឃុំជរុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យសួគារ៌ ) និងអ្នករួមដំណើត ឈ្មោះ កង រ៉ាធីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃតោង ឃុំជរុក ស្រុកគងពិសី ខេត្តកំពងលស្ពឺ (រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យសួគារ៌ ) ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកម៉ូតូទាំងសងខាង យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយពេលក្រោយ ចំណែកសពប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់