ព័ត៌មានជាតិ

Update៖​ អាសូរណាស់! ទាហានម្នាក់ជិះម៉ូតូទៅបុករថយន្ត ៥តោន១គ្រឿង បណ្ដាលឲ្យស្លាប់

កំពង់ស្ពឺ: កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបើកបញ្រ្ចាសទិសគ្នា នៅត្រង់ចំណុចផ្លូវជាតិលេខ៥ កែងផ្លូវជាតិលេខ៤៤ (៣៩-៤០) ភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ មានម៉ូតូ ១គ្រឿងម៉ាក ហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-7069 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សំអ៊ែល ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ទៅបុករថយន្ត១គ្រឿងប្រភេទ៥តោន មិនស្គាល់ម៉ាក ធ្វើដំណើរពីកើតទៅលិច រួចបត់ឆ្លងចូលផ្លូវជាតិលេខ៤៤បានបើករត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់