ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីជនបរទេសម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ QIU MINGKANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៤០នាទី ជនរងគ្រោះ ត្រូវបានបញ្ជូនពីគ្លីនិច ទេវិន ខេត្តបន្ទាយមានជ័យ តាមរថយន្តសង្គ្រោះបន្ទាន់ មកកាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប តែដោយសភាពជំងឺធ្ងន់ធ្ងរពេក នាវេលាម៉ោង ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានស្លាប់តែម្ដងទៅ។

មូលហេតុ៖ ស្លាប់ដោយសារ ជំងឺគ្រុនឈាម។

បច្ចុប្បន្នសព ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់