ព័ត៌មានជាតិ

លោកស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀន ទម្ងន់៩៣គីឡូក្រាម

កំពង់ធំ: យោងតាមផែក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀនដែលបង្ក្រាបបាន ស្ថិតខេត្តកំពង់ធំ។

ជនសង្ស័យចំនួន ៤នាក់រួមមាន៖
១/ឈ្មោះ គង់ វណ្ណ: អាយុ ៤០ ឆ្នាំ រស់នៅខេត្តបាត់ដំបង។
២/ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ ៤២ ឆ្នាំ រស់នៅខេត្តបាត់ដំបង។
៣/ឈ្មោះ លី តឹក អាយុ ៥៣ ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។
៤/ឈ្មោះ សាក់ ស៊ាងសង អាយុ ៣២ ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនចំនួន ៤០កញ្ចប់ ទម្ងន់៤០គីឡូក្រាម
-រថយន្តចំនួន ២គ្រឿង
-សារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន ICE ចំនួន ៥៣កញ្ចប់ មានទម្ងន់ ៥៣គីឡូក្រាម ។

ដំណើររឿង៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១ និង ៣៥នាទី ត្រង់ចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មន្ត្រីជំនាញបានចុះស្រាវជា្រវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ ព្រមជាមួយសារធាតុញៀនចំនួន ៤០កញ្ចប់ ទម្ងន់៤០គីឡូក្រាម និងរថយន្តចំនួន ២គ្រឿង។ បន្ទាប់មកសមត្ថកិច្ចក៏ស្រាវជ្រាវបន្តរហូតដល់ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ចុះឆែកឆេរ ផ្ទះមួយកន្លែង ដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ ប្រភេទម៉េតំហ្វេតាមីន ICEចំនួន ៥៣កញ្ចប់ មានទម្ងន់ ៥៣គីឡូក្រាម បន្ថែមទៀត ស្ថិតក្នុងភូមិក្រសាំង(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យរួមទាំងរត្ថុតាងទៅស្នងការនគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់