ព័ត៌មានជាតិ

អបអរសាទរ! ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ ២០លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក២

កំពង់ស្ពឺ: ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ ២០លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក២ ដែលធ្វើឲ្យគាត់កាន់តែគាំទ្រផលិតផលនេះថែមទៀត។

តំណាងក្រុមហ៊ុនថ្នាំដុសធ្មេញផ្កាឈូក២ បានយកប្រាក់ ២០លានរៀល ទៅប្រគល់ជូនអ្នកមានសំណាងគឺអ្នកស្រី លី គីមស៊ាន់ មានអាយុ ២៩ឆ្នាំ រស់នៅភូមិគងលឹង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីគាត់យកទៅពង្រីកអាជីវកម្មឱ្យធំជាងសព្វថ្ងៃនេះទៀត។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង លី គីមស៊ាន់ បានលើកឡើងថា រាល់ថ្ងៃនេះ ថ្នាំដុសធ្មេញផ្កាឈូក២គឺលក់ដាច់ មានអ្នកគាំទ្រច្រើន ហើយអ្នកនាងក៏ប្រើប្រាស់ជាប្រចាំដែរ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឲ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ ហើយមានរង្វាន់ទៀត។

សូមបញ្ជាក់ថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ហើយអតិថិជនអាចឈ្នះរង្វាន់ធំនូវទឹកប្រាក់ ២០លានរៀល មានរហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream មានចំនួន ៥០គ្រឿង ទូរស័ព្ទ i-Phone មានចំនួន ៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២ រាប់លានប្រអប់ទៀត៕

មតិយោបល់