ព័ត៌មានជាតិ

ជម្លោះពាក្យសម្តីក្លាយហិង្សា ស្រ្តីម្នាក់យកកាំបិតចាក់ស្រ្តីម្នាក់ទៀតឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅក្រុម4 ភូមិ 3 ឃុំ អូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ មានជម្លោះដោយហិង្សា ស្ត្រីឈ្មោះ អេង បុប្ផា អាយុ 28 ឆ្នាំ មុខរបរនេសាទ បានយកកាំបិតកាប់ទៅលើស្ត្រីម្នាក់ទៀតមានឈ្មោះ ម៉ុត ចន្ទ្រា អាយុ27 ឆ្នាំ បណ្ដាល អោយស្ត្រីរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះមណ្ឌលសុខភាពស្រុកស្ទឹងហាវ បញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯស្ត្រីសង្សយ័ ត្រូវបានឃាត់ខ្លួននាំយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត៕

 

មតិយោបល់